ដោយៈ ឃួន លកិ្ខណា
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១១
កំពង់ចាម៖ សមត្ថកិច្ចក្រុងសួង ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យនេះ បានធ្វើការដោះលែងលោកនេនមួយអង្គ ព្រះជន្ម១៦ឆ្នាំ ដែលជាប់ពាក់ពន្ធ័និងបទបង្ករបួសស្នាម លើពិក្ខុម្នាក់ជាគ្រូសូត្រស្តាំម ដែលគង់នៅក្នុងវត្តគីរីវណ្ណរាមភ្នំចន្ទ័។
លោកលាង អេង អធិការក្រុងសួងបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា មូលហេតុដែលលោកធ្វើការដោះលែងលោកនេនមួយអង្គនេះ ក៏ព្រោះតែខាងពិក្ខុជាជនរងគ្រោះបានស្នើឲ្យលោកធ្វើការបញ្ចប់នូវករណីនេះ។ លោកបន្តថា ពិក្ខុរងគ្រោះនិងលោកនេនមួយអង្គនេះគឺត្រូវជាប់សាច់ឈាមជាបងប្អូននិងគ្នា ដូច្នេះយោងតាមការសម្របសម្រួលទាំងសងខាង លោកបានសម្រេចបញ្ចប់សុំនុំរឿងត្រឹមហ្នឹង។ លោកថ្លែងថា៖«យើងមិនបន្តរឿងនេះទៀតទេ ដោយសារតែភាគីខាងជនរងគ្រោះមិនបានដាក់ពាក្យប្តឹង ម៉្យាងទៀតបើតាមការស៊ើបអង្កេតរបស់យើងបានរកឃើញថា ករណីបង្ករបួសស្នាមនេះ ពិក្ខុរងគ្រោះជាអ្នកបង្កហេតុនេះឡើង»។
នៅវេលាម៉ោងប្រមាណ៥រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១១ សមត្ថកិច្ចក្រុងសួង បានធ្វើការឃាត់ខ្លួនលោកនេនមួយអង្គដែលមានឈ្មោះឆេង សុខគាន អាយុ១៦ឆ្នាំគង់នៅក្នុងវត្តគីរីវណ្ណរាមភ្នំចន្ទ័ ដែលស្ថិតនៅសង្កាត់វិហារលួង ក្រុងសួង ខេត្តកំពង់ចាម ដោយលោកនេនមួយអង្គនេះបានជាប់ពាក់ពន្ធ័និងករណីបង្ករបួសស្នាម ក្នុងការយកកាំបិតគុបមកលើពិក្ខុមួយអង្គដែលមានឈ្មោះប៉ែន ប៊ុនលី អាយុ២៧ឆ្នាំ ជាគ្រូសូត្រស្តាំមរស់នៅក្នុងទីតាំងជាមួយគ្នា។
ប្រភពពីលោកនេនមួយអង្គឈ្មោះកង ទី អាយុ១៧ឆ្នាំ ជាអ្នកឃើញហេតុការណ៏នេះផ្ទាល់បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១និង៣០នាទី លោកនេនឆេង សុខគាន បានប្រព្រឹត្តខុសនិងវិន័យសង្ឈ ក្នុងការឡើងលើវិហារលេងគុបវង់ជាមួយនិងក្មេងៗរស់នៅក្បែរភូមិ បន្ទាប់មកលោកពិក្ខុប៉ែន ប៊ុនលី បានធ្វើការស្តីប្រដៅនិងប្រើហឹង្សាបន្តិចបន្តួចមកលើលោកនេនឆេង សុខគាន បណ្តាលឲ្យលោកនេន មានចិត្តខឹងយ៉ាងខ្លាំង។ លោកនេនកង ទីបានបន្តថា ក្រោយពីការស្តីប្រដៅរួចមក ទាំងពីរអង្គក៏បានដើរសំដៅមកគុដទាំងអស់គ្នា ក្រោយមកលោកនេន សុខគាន បានឡើងលើកុដរួចយកកាំបិតចាក់ករជ្រូកគុបមកចំព្រះពិក្ខុប៊ុន លីបណ្តាលឲ្យត្រូវរបួសធ្ងន់ត្រង់ពោះខាងធ្វេងលេចចេញពោះវៀនមកក្រៅ។
បើតាមពុទ្ធដីការរបស់លោកនេនរស់ វណ្ណៈ អាយុ១៦ឆ្នាំ ជាអ្នកមើលថែរក្សាលោកពិក្ខុប៉ែន ប៊ុនលីបានឲ្យដឹងថា បន្ទាប់ពីត្រូវរបួសរួចមកនៅវេលាម៉ោងប្រមាណ៣និង៣០នាទី ព្រះសង្ឈគង់នៅក្នុងវត្តទាំងអស់បានធ្វើការជួយសង្រ្គោះពិក្ខុប៊ុន លី ដោយដឹកលោកមកកាន់មន្ទីរពេទ្យខេត្តកំពង់ចាម។ លោកនេន វណ្ណៈបានបន្តថា ស្ថានភាពលោកពិក្ខុប៊ុនលីមកដល់ពេលនេះនៅតែធ្ងន់ ធ្ងរដដែល ដោយលោកចេះតែក្អួត និងឈឺចុកនៅត្រង់របួសចាស់ ហើយមិនអាចកំរើកបាន។ លោកនេនវណ្ណៈ បានមានពុទ្ធដីការបញ្ជាក់ថា៖«លោកប៊ុន លីបានប្រាប់អាត្មាថា ពីមុនរហូតមកដល់ឥឡូវនេះលោកមិនមានបំណងដាក់ពាក្យប្តឹងលោកនេន សុខគានទេ ប៉ុន្តែខាងប៉ូលីសបានឃាត់ខ្លួនលោកនេនសុខ គាន គឺដើម្បីទាមទារលុយចំនួន២០០ដុល្លា ជាថ្លៃលួសខ្លួនចេញពីមន្ទីរឃុំឃាំង។
ពាក់ពន្ធ័និងលុយចំនួន២០០ដុល្លានេះ លោកលាង អេងអធិការក្រុងសួងបានឆ្លើយបំភ្លឺថា លុយចំនួន២០០ដុល្លានេះ លោកបានធ្វើការសម្របសម្រួល ដើម្បីប្រគល់ឲ្យជនរងគ្រោះសម្រាប់ថ្លៃចំណាយវះកាត់។ លោកនិយាយថា៖«ខ្ញុំមិនបានទទួលផលប្រយោជន៍មួយកាក់មួយសេនឡើយ
ក្នុងរឿងនេះ»។
No comments:
Post a Comment