ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១១
មន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងកាលថ្ងៃម្សិលមិញថា គ្រប់ក្រសួងពាក់ពន្ធ័នៅប្រទេសកម្ពុជា កំពុងស្វែងរកវិធានការណ៍ ដើម្បីឲ្យពលករខ្មែរខុសច្បាប់ប្រមាណ១សែននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ អាចទទួលបានសិទ្ធស្របច្បាប់ក្នុងការរស់នៅ និងមានលក្ខខណ្ឌការងារច្បាស់លាស់។
លោកស្រីជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា នៅក្នុងពេលថ្មីៗនេះ មានពលករខ្មែរជាច្រើនរយនាក់បានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃដើម្បីរកការងារធ្វើ ក្នុងនោះពួកគេបានទទួលរងការរំលោភលើរាងកាយនិងរំលោភសិទ្ធការងារ។ លោកស្រីថ្លែងថា៖« នៅក្នុងខែមេសា ឆ្នាំ២០១១នេះ យើងបានរកឃើញថា មានពលកររងគ្រោះប្រមាណ១៣ម៉ឺននាក់ត្រូវបានអាជ្ញាធរប្រទេសជិតខាងចាប់បញ្ជូនមកកម្ពុជាវិញ ក្នុងនោះច្រើនជាងគេ គឺបញ្ជូនពីប្រទេសថៃតាមច្រកបោយប៉ែត។ អ្នកស្រីថា ៖«យើងបានរកឃើញទៀតថា មានពលករខុសច្បាប់រហូតច្រើនជាង៤ពាន់នាក់ត្រូវបានគេឃុំខ្លួន ហើយពលករមួយចំនួនទៀតត្រូវបានប្រើអស់កំលាំងនិងពេលវេលាទៅលើការងារ ដើម្បីបំរើឲ្យសេដ្ឋកិច្ចរបស់និយោជក់ក្នុងអាជីពរបស់ពួកគេ ប៉ុន្តែពលករទាំងនោះ មិនត្រូវបានទទួលស្គាល់ពីតម្លៃជាមួយនិងតុល្យភាពការងារ និងមិនបានទទួលការលើកទឹកចិត្ត និងគ្មានការគោរពសិទ្ធឡើយ គឺពួកគេត្រូវបានបណ្តេញចេញ រឺនារទេស និងចាប់ដាក់ទោស រឺឃុំខ្លួននៅក្នុងពន្ធនាគារជាដើម។

លោកស្រីជូរ ប៊ុនអេងបានបញ្ជាក់ថា ឆ្លើយតបនិងបញ្ហានេះ រដ្ឋាភិបាលប្រទេសកម្ពុជាដែលមានក្រសួងការងារ ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស បច្ចុប្បន្នកំពុងតែព្យាយាមស្វែងរកអត្តសញ្ញាណ របស់ពលករខែ្មរខុសច្បាប់ដែលកំពុងតែបំរើការងារនៅប្រទេសថៃ ដើម្បីឲ្យពួកគេបានចូលមកចុះបញ្ជីរទទួលបានភាពស្របច្បាប់ក្នុងការរស់នៅ និងបំរើការងារនៅឯប្រទេសថៃ។ អ្នកស្រីថា៖«ជាកិច្ចខិតខំប្រឹងប្រែងកន្លងមកនេះ រដ្ឋាភិបាលបានធ្វើឲ្យពលករខ្មែរខុសច្បាប់ប្រមាណជាង៨ម៉ឺននាក់នៅប្រទេសថៃក្លាយជាពលករស្របច្បាប់ ហើយមានសិទ្ធក្នុងការស្នាក់នៅ និងអាចប្រកបការងារបានយ៉ាងពេញលេញនៅទីនោះ។
លោកវន វ៉ិតអ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិនៃអង្គការទស្សនៈពិភពលោកបានមានប្រសាសន៍ថា ទាក់ទងនិងបញ្ហានេះលោកបានស្វែងរកថវិការ ដើម្បីបោះឯកសារចំនួន៧០០ក្បាល ដែលមានចំណងជើងថា ១០ប្រការដែលអ្នកត្រូវយល់ដឹង អំពីការជួញដូរកំលាំងពលកម្ម នៅក្នុងមហាអនុតំបន់មេគង្គ។ លោកនិយាយថា៖« មូលហេតុដែលយើង ធ្វើការផ្សព្វផ្សាយឯកសារនេះគឺយើងដឹងថា វិធានការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ របស់រដ្ឋាភិបាលនៅមានចន្លោះប្រហោង ដូច្នេះ១០ប្រការនេះ ត្រូវបានចេញផ្សាយ ដើម្បីឲ្យមានការយល់ដឹងបន្ថែមទៀត ហើយក៏ជាផ្នែកមួយជំរុញដល់ដៃគូរដែលបានធ្វើការប្រយុទ្ធប្រឆាំងពលកម្ម ដែលមានរដ្ឋាភិបាលនិងក្រសួងពាក់ពន្ធ័ឲ្យមានការអភិវឌ្ឍន៍គោលនយោបាយឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ លោកថាឯកសារនេះបានបោះជាភាសារខ្មែរ ចិន ឡាវ ថៃ វៀតណាម និងភូមា និងភាសារអង្គគ្លេស។ដោយចែកទៅកាន់ក្រសួងស្ថាបន័ នាយកដ្ឋានពាក់ពន្ធ័របស់រដ្ឋាភិបាលនិងបន្តចែកទៅកាន់ដៃគូរអភិវឌ្ឍន៍ និងសហគមន៍ ក្រុងគោលដៅការងារ និងក្រុមដែលងាយរងគ្រោះផងដែរ។
លោកជីវ ផល្លីអនុប្រធាននាយដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ជាកាពិត ការចុះបង្រ្កាបមេខ្យល់នាំពលករទៅធ្វើការខុសច្បាប់នៅក្រៅប្រទេសវាពិតជាពិបាកណាស់ ដោយសារតែជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណមេខ្យល់ច្បាស់លាស់ទេ ដូច្នេះការបង្ក្រាបអាចសម្រេចបានលុះត្រាតែប្រជាពលរដ្ឋមានការសហការដើម្បីឲ្យដឹងថា តើទីតាំងមេខ្យល់នៅកន្លែងណា? ឈ្មោះអីពិតប្រាកដ។ លោកថ្លែងថា៖«កន្លងមកនេះយើងបានធ្វើការបង្ក្រាបមេខ្យល់បានមួយចំនួនដែរ»។
No comments:
Post a Comment