ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១១
កំពង់ចាម៖ អាជ្ញាធរស្រុកត្បូងឃុំបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទ័ថា យ៉ាងហេចណាស់មានក្មេងប្រុសម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតកំពុងតែសង្គ្រោះក្នុងមន្ទីរពេទ្យខេត្ត បន្ទាប់ពីមានបាតុភូតរន្ទះបាញ់កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១០ ខែកក្តដានេះ។
លោកម៉ឹង រ៉ៃយ៉ានាយផ្នែកព្រហ្មទណ្ឌនគរបាលស្រុកត្បូងឃ្មុំបានប្រាប់ឲ្យដឹងថា បើតាមរបាយការណ៍ ក្មេងប្រុសរងគ្រោះដែលបានស្លាប់ ដោយសាររន្ទះបាញ់នេះមានឈ្មោះថា វ៉ា សុខដេត អាយុ១៧ឆ្នាំ រស់នៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃុំ ខេត្តកំពង់ចាម ដោយឡែកក្មេងម្នាក់ទៀតឈ្មោះអួន មួយអ៊ាង អាយុ១៣ឆ្នាំ ត្រូវបានដួលសន្លប់នៅក្នុងហេតុការណ៍នោះដែរ ។ លោកបន្តថា ក្មេងប្រុសរូបនេះ ត្រូវបានស្លាប់ ខណៈពេលដែលរូបគេកំពុងលេងបាត់ទាត់ជាមួយក្មេងៗជាច្រើននាក់ទៀត នៅទីវាលខាងក្រោយភូមិលុះដល់វេលាម៉ោងប្រមាណ៤និង៣០នាទីរសៀល ស្រាប់តែផ្ទៃមេឃចាប់ផ្តើមខ្មៅងងឹតរកកល់ចង់ភ្លៀង ក្រោយមកស្រាប់តែមានបាតុភូមិរន្ទះបាញ់លាន់លឺកក្រើកភូមិ បានកើតឡើងបណ្តាលឲ្យក្មេងប្រុសឈ្មោះវ៉ា សុខដេត ត្រូវបានស្លាប់ និង ម្នាក់ទៀតឈ្មោះអួន មួយអ៊ាង បានដួលសន្លប់ហើយកំពុងធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។ លោកបានថ្លែងថា៖«ចំពោះសាកសពអ្នកស្លាប់ត្រូវបានរកឃើញថា មានរបួសចំ១កំណាត់ខ្លួនចាប់ពីចង្កេះចុះក្រោម»។
ឥឡូវនេះសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅបូរជាតាមប្រពៃណីរួចរាល់ហើយ។
No comments:
Post a Comment